Wednesday, March 23, 2011

Top Music Show 2010 មានចេញលក់ជា VCD ហើយ


ការប្រគុំតន្ត្រីរស្មីហង្សមាស Top Music Show 2010 ឥឡូវនេះមានចេញលក់ជា VCD ហើយ។ គួររំលឹកផងដែរថា ការប្រគុំតន្ត្រីនេះប្រព្រឹត្តឡើងនៅវិមានពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ២៤ ធ្នូ ២០១០ ដែលផលិតកម្មរស្មីហង្សមាស រួមសហការជាមួយអង្គការមូលនិធិ សូម៉ាលី ម៉ម និងអង្គការអាហ្វេស៊ីបកម្ពុជា បានបង្កើតឡើងដើម្បីអបអរសាទរទិវាប្រឆាំងនឹងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១០ ដែលទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ចុះចំណែក Best Of The Best 2011 តើលោកអ្នកត្រៀមខ្លួនហើយឬនៅជាមួយការប្រគុំតន្ត្រីនេះ?

Best Of The Best 2011 ត្រឡប់មកវិញហើយ



ការប្រគុំតន្ត្រីដ៏អស្ចារ្យប្រចាំឆ្នាំ ដែលគ្រប់ៗគ្នាកំពុងតែទន្ទឹងរង់ចាំនោះ ឥឡូវនេះបានត្រឡប់មកវិញហើយ គឺការប្រគុំតន្ត្រីហង្សមាស Best Of The Best 2011 ដែលធ្វើនិងរៀបចំឡើងដោយផលិតកម្មរស្មីហង្សមាស រួមជាមួយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងកើតឡើង នៅថ្ងៃទី ២៦ មីនា ២០១១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ សំបុត្រចូលរួមទស្សនាមានដាក់លក់នៅក្រុមហ៊ុនហង្សមាស សាខាចែកចាយហង្សមាស និងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ គួរឲ្យសោកស្ដាយផងដែរ សម្រាប់តារាចម្រៀងដែលចូលរួមនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ គឺមានតែ៨នាក់ប៉ុណ្ណោះ ដែលអវត្តមានតារាពីរដួង គឺកញ្ញាសុគន្ធ នីសា និង លោកណុប ប៉ាយ៉ារិទ្ធិ ដោយសារពួកគាត់ជាប់សម្ដែងនៅសហរដ្ឋអាមេរិក។ បើសិនជាមានពួកគាត់ទាំងពីរទៀត ការប្រគុំតន្ត្រីនឹងកាន់តែអធិកអធមជាងនេះ។

Sunday, February 20, 2011

ជួបដើម្បីបែក Preview


បទចម្រៀងនេះច្រៀងដោយលោក ឆន សុវណ្ណរាជ ដែលមាននៅក្នុង CD Vol 429 ហើយនឹងចេញជា VCD នៅពេលឆាប់ៗខាងមុខនេះ។ នៅក្នុងវីដេអូបទនេះ មានការចូលរួមសម្ដែងពីតារាចម្រៀង ឆន សុវណ្ណរាជ និងកញ្ញា នី មុន្នីនាថ ដែលបទនេះមើលទៅគួរឲ្យកម្សត់ផងដែរ។ សូមទស្សនាវីដេអូនេះដោយរីករាយ។

Wednesday, February 16, 2011

VCD HM Vol 119 ចេញលក់ហើយ


VCD HM Vol 119 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងពីររូប គឺលោក ព្រាប សុវត្ថិ និង កញ្ញា ឪក សុគន្ធកញ្ញា។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
01. Calltune តំណាងចិត្តស្មោះ ដោយ ព្រាប សុវត្ថិ
02. Calltune សុំទោស ដោយ ឪក សុគន្ធកញ្ញា
03. បារម្ភបងយំ ពេលអូនសុំបែក ដោយ ឪក សុគន្ធកញ្ញា
04. អ្នកណានាំអូនមក ដោយ ព្រាប សុវត្ថិ
05. ឈប់ខូចចិត្តទៀតទៅបានទេ? ដោយ ឪក សុគន្ធកញ្ញា
06. បងនៅមានឪកាស ដោយ ឪក សុគន្ធកញ្ញា
07. បើអូនចង់បែក កុំសួរបងមានខូចចិត្តអត់ ដោយ ព្រាប សុវត្ថិ
08. មិនមែនអ្នកដំបូង តែជាអ្នកចុងក្រោយ ដោយ ឪក សុគន្ធកញ្ញា
09. កុំណាអូន ដោយ ព្រាប សុវត្ថិ
10. មិនមែនសង្សារ អូនមិនអាចថែបងជំនួសគេ ដោយ ឪក សុគន្ធកញ្ញា។

CD Vol 430 ចេញលក់ហើយ


CD RHM Vol 430 ចេញលក់ថ្ងៃនេះហើយនៅលើទីផ្សារ។ បទចម្រៀងនៅក្នុង Vol នេះ ច្រៀងដោយតារាចម្រៀងបីរូប គឺលោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា និង កញ្ញា ឪក សុគន្ធកញ្ញា។ បទចម្រៀងក្នុង Vol នេះមានដូចតទៅ៖
01. ផ្ដើមលេង Facebook ផ្ដើមមានស្នេហ៍ ដោយ ព្រាប សុវត្ថិ
02. មិត្តភក្តិ Facebook អើយ! សង្សារខ្ញុំទាត់ចោល ដោយ ព្រាប សុវត្ថិ
03. ស្រក់ទឹកភ្នែកពេលលេង Facebook ដោយ ពេជ្រ សោភា
04. មិនចង់ធ្វើមនុស្សក្បត់ ដោយ ព្រាប សុវត្ថិ
05. ឈប់ខូចចិត្តទៀតទៅបានទេ? ដោយ ឪក សុគន្ធកញ្ញា
06. សុំទោសធ្វើឲ្យស្រីយំ ដោយ ព្រាប សុវត្ថិ
07. ស្រីល្ងង់ ដោយ ពេជ្រ សោភា
08. ឈឺចាប់ស្ទើរគ្មានទឹកភ្នែកសម្រាប់យំ ដោយ ពេជ្រ សោភា
09. ប្រាប់គេទៅថាអូនស្រលាញ់គេ ដោយ ព្រាប សុវត្ថិ
10. មិនអាចយកឈ្នះចិត្តក្បត់ ដោយ ឪក សុគន្ធកញ្ញា។